ផ្នែកនេះមានពត៌មាន និងដំបូន្មានដែលអ្នកត្រូវការដើម្បីដឹងពីការទិញនិងលក់ផ្ទះ ខន់ដូ ផ្ទះល្វែង រឺ អចលនទ្រព្យផ្សេងៗទៀត។
យើងខ្ញុំមាន ពត៌មានសំខាន់ …. និង ធនធានដែលគ្របដណ្តប់លើបទពិសោធន៍នៃអចលនទ្រព្យទាំងមូល ចាប់ពីការចាប់ផ្តើមរៀបចំដើម្បីស្វែងរកផ្ទះ រហូតដល់ ការពិភាក្សានូវតំលៃ ការបញ្ចប់ការលក់ និង ការរើទៅកាន់ផ្ទះថ្មីអ្នក។
អ្នកទិញផ្ទះនឹងរៀនពីរបៀប កំណត់នូវតំរូវការ និង ការចង់បាន ទាញផលប្រយោជន៍ពីល័ក្ខខ័ណ្ខទីផ្សារផ្ទះ ទូទាំងប្រទេសកម្ពុជា វាយតំលៃអចលនទ្រព្យនិងតំបន់ជុំវិញអចលនទ្រព្យ និង ធ្វើផែនការសំរាប់ការចំណាយ ផ្សេងៗដែលទាក់ទងនឹងការទិញ ។
អ្នកលក់ផ្ទះអាចអានអំពី ការជ្រើសរើសសេវាកម្មដ៏ត្រឹមតូ្រវដើម្បីជួយពួកគេលក់ ការកែលំអជាថ្មី ដើម្បីតំឡើងតំលៃផ្ទះ និងលក់បានលឿន ការប្រើប្រាស់យុទ្ធសាស្រ្តសំរាប់កំណត់ និង ពិភាក្សានូវតំលៃ។