ដៃគូ និង អ្នកផ្គត់ផ្គង់
ដៃគូដែលយើងចូលចិត្ត
Cambodia Chic បានចាប់ដៃគូជាមួយអ្នកដឹកនាំក្រុមហ៊ុនជាច្រើនដែលគេទទួលស្គាល់ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផល និង សេវាកម្មដ៏ល្អ ដើម្បីជួយដល់មុខជំនួញ អចលនទ្រព្យ ដូចជា ការជួយរើទៅផ្ទះថ្មីរបស់អ្នក ឬ ធ្វើគំរោងដើម្បីអោយ ផ្ទះថ្មីរបស់អ្នក កាន់តែមានភាពប្រសើរឡើង។ សរុបសេចកី្តមក ការជួយអ្នកគឺជាអ្វីដែលយើងធ្វើ។
ជួយអ្នក…… រៀបគំរោងផ្លាស់ប្តូរទីកន្លែងរបស់អ្នក
បើអ្នកនឹងផ្លាស់ប្តូរទីកន្លែងទូទាំងទីក្រុង ទូទាំងប្រទេសកម្ពុជា ឬ ទូទាំងពិភពលោក TOTOR អាចជួយការងារនេះបាន។ អតិថិជនរបស់ Cambodia Chic អាចទទួលបានគុណប្រយោជន៍នៃ កម្មវិធី Right Move ពិសេសរបស់ TOTOR។ សមាជិកនិមួយៗនៃ Cambodia Chic ត្រូវបានផ្តល់ជូននូវអ្នកកទេស ផ្នែកផ្លាស់ប្តូរទីតាំងថ្មីដែលនិយាយភាសារបស់អ្នក និងអ្នកសំរបសំរួលដែលបានទទួល ការហ្វឹកហាត់ ដើម្បីផ្តល់ការណែនាំ ឆ្លើយសំនួរ និង ដើរតួរជាអ្នកទាក់ទងនូវគ្រប់ជំហាននៃការផ្លាស់ប្តូរទីតាំង។